Sunday, October 15, 2017

តើ Microsoft Word 2007 គឺជាអ្វី?

១. និយមន័យ

            កម្មវិធី Microsoft office word 2010 គឺជាកម្មវិធីមួយដែលមានមុខងារពាក់ព័ន្ធទៅនឹង ការងារការិយាល័យ ការងាររដ្ឋបាល និង ការធ្វើលិខិតស្នាមផ្សេងៗជាច្រើនទៀត ។ កម្មវិធី Microsoft Office Word នេះត្រូវបានវិវត្តន៍ពីជំនាន់មួយទៅជំនាន់មួយទៀតជាបន្តបន្ទាប់ដូចជា Microsoft Word 98, 200, XP, 2003, 2007, 2010, និង Microsoft Word 2013

២. របៀបបើកកម្មវិធី Microsoft Word 2010

            ក្នុងការបើកកម្មវិធី Microsoft word 2010 នេះយើងមានបីរបៀបក្នុងការបើកដូចខាងក្រោម ៖

          Fរបៀបទី១

                        យើងចុចលើ Start->All Programs->Microsoft Office->Microsoft Word 2010

                       

Fរបៀបទី ២

យើងចុចសញ្ញា Start លើ keyboard + អក្សរ R ( ÿ + R ) រួចវាយពាក្យ “winword” រួច Enter


Fរបៀបទី៣

                        ស្វែងរក Microsoft word 2010 លើ Desktop រួច Double click ដើម្បីបើក ។


៣. របៀបរក្សាទុកឯកសារ


                        ដើម្បីរក្សាទុកឯកសាររបស់យើង សូមចុចលើពាក្យ File->(Save Save As)(១) ឬចុច (Ctrl+S)
J ចំណាំ
(១) Save និង Save as មានមុខងារដូចគ្នាក្នុងករណីឯកសារដែលយើងធ្វើការរក្សាទុកជាលើដំបូង ។ ផ្ទុយទៅវិញបើយើងធ្វើការរក្សាទុកចាប់ពីពីរលើកឡើងទៅវាមានមុខងារខុសគ្នាដូចតទៅ ៖
- Save ធ្វើការរក្សាទុកលើឯកសារដែលយើងកំពុងធ្វើការ ។
- Save as សម្រាប់ធ្វើការរក្សាទុកឯកជាថ្មីម្តងទៀត ។







No comments:
Write comments